Ritesh Agarwal ធ្លាក់ខ្លួនសល់លុយមិនដល់១$ តែអាចប្រែវាសនាក្លាយជាសេដ្ឋី ដោយប្រើតែ១ក្បាច់នេះ
Navasiri Morm
MAY 20 2022
អាជីវកម្ម 4.0
430 views
2 mins read

Ritesh Agarwal គឺជាសេដ្ឋីវ័យក្មេងមួយរូប ដែលបានកើតនៅក្នុងគ្រួសារក្រីក្រមួយ ក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា។ ដោយមានពេលមួយគ្រួសាររបស់លោកត្រូវបានម្ចាស់ផ្ទះជួលបណ្ដេញចេញដោយសារតែគ្មានលុយបង់ឱ្យគេ។ ហើយវាជាពេលវេលា ដ៏លំបាកបំផុតមួយនៅក្នុងជីវិតរបស់គាត់ ដោយក្នុងកុងធនាគាររបស់គាត់សល់លុយ ០.៥០ ដុល្លារតែប៉ុណ្ណោះ។ ដ្បិតអីថា រូបគេបានកើតនៅក្នុងគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែក្មេងប្រុសជនបទរូបនេះ បានខំប្រឹងរៀនរហូតចេះសរសេរកូដយ៉ាងស្ទាត់ជំនាញ តាំងតែពីគេមានអាយុ៨ឆ្នាំមកម្លេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱកាសដែលធ្វើឱ្យយុវជនមានលុយមិនដល់មួយដុល្លាររូបនេះ អាចប្រែវាសនាក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងនោះ គឺដោយសារតែគាត់មានភាពច្នៃប្រឌិតខ្ពស់ មានភាពក្លាហាន និងចេះចាប់ឱកាស។ ដោយនៅក្នុងឆ្នាំ ២០១២ Agarwal បានបង្កើតវេសាយកក់សណ្ឋាគារមួយដែលមានឈ្មោះថា Oravel Stays។ ហើយមូលហេតុដែលគាត់បង្កើតវេសាយមួយនេះឡើយ គឺដោយសារតែគាត់មើលឃើញ ពីបញ្ហារបស់ភ្ញៀវទេសចរណ៍ដែលមកដើរលេងនៅក្នុងប្រទេសឥណ្ឌា ភាគច្រើនគឺពិបាកនៅក្នុងការស្វែងរកកន្លែងស្នាក់នៅ ដែលមានផាសុខភាពខ្ពស់ និងមានតម្លៃសមរម្យ។

311

ក្រោយពីបង្កើតវេបសាយរួច Agarwal ក៏បានប្រថុយទៅចរចារជាមួយម្ចាស់សណ្ឋាគារមួយកន្លែង ដោយបានសន្យាថានឹងជួយរៀបចំសណ្ឋាគារឱ្យកាន់តែមានភាពទាក់ទាញ និងមានអតិថិជនចូលឥតដាច់។ ហើយបន្ទាប់ពីម្ចាស់សណ្ឋាគារម្នាក់នោះយល់ព្រម Agarwal ក៏បានកែច្នៃរៀបចំសណ្ឋាគារមួយនោះ ទៅជាសណ្ឋាគារថ្មី ដោយគាត់បានធ្វើការប្ដូរអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដូរកម្រាលពូកថ្មី ដាក់រូបគំនូរប្លែកៗ ដាក់បន្ថែមនូវទូរស័ព្ទលើតុ ឱ្យក្លាយជាបន្ទប់ថ្មីមួយដែលពោពេញទៅដោយផាសុខភាព។

ក្រោយពីរៀបចំកែកុនសណ្ឋាគាររួចរាល់អស់ Agarwal ក៏បានថតរូបបន្ទប់សណ្ឋាគារនោះ យកទៅដាក់នៅលើវេបសាយរបស់ខ្លួន និងបានធ្វើការផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ឥទ្ធិពលនៃការផ្សព្វផ្សាយលើអ៊ឺនធឺណិត បានធ្វើឱ្យសណ្ឋាគារនោះមានភ្ញៀវចូលជាច្រើននាក់ហើយរាល់ពេលដែលមានអតិថិជនម្នាក់កក់បន្ទប់តាមរយៈវេសាយរបស់គាត់ គាត់នឹងអាចទទួលបានប្រាក់២៥% ពីម្ចាស់សណ្ឋាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

309

ក្រោយពីជោគជ័យទៅលើគម្រោងដំបូងនេះ Agarwal ក៏បានយកគំនិតអាជីវកម្មរបស់ខ្លួន យកទៅធ្វើបទបង្ហាញដើម្បីគៀរគរទុនបន្ថែម នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Thiel Fellowship ដែលរៀបចំឡើងដោយលោក Peter Thiel ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Paypal ហើយលោក Agarwal ក៏ទទួលបានប្រាក់វិនិយោគទុនចំនួន ១០០,០០០ដុល្លារឯណោះ។ បន្ទាប់មក Agarwal ក៏បានយកលុយទាំងអស់នោះ ទៅពង្រីកសក្ដានុពលវេបសាយរបស់លោកបន្ថែមទៀត និងបានធ្វើការប្ដូរឈ្មោះពី Oravel Stays ទៅជា OYO Home វិញម្តង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនបានរត់សហការជាមួយ Agarwal ដាក់សណ្ឋាគាររបស់គេលើវេបសាយ OYO ដើម្បីរកភ្ញៀវ។ ហើយក្រោយមកក៏មានភ្ញៀវទេសចរណ៍ជាច្រើនបាននាំគ្នាទៅប្រើវេបសាយ OYO Home ផងដែរនោះ។ ដោយសារតែអាចទាញអតិថិជនច្រើនដូច្នេះហើយ ជាហេតុធ្វើឱ្យ Agarwal អាចរកចំណូលបានយ៉ាងច្រើនរហូតក្លាយជាសេដ្ឋីវ័យក្មេង។ ហើយបើគិតមកទល់់នឹងពេលនេះ លោក Ritesh agarwal ទើបតែមាននវ័យ ២៨ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបចំនួន ៦១៥លានដុល្លារ៕

311

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia